ព័ត៌មានអន្តរជាតិ

ភ្នំពេញ៖ថ្ងៃសុក្រ ១៤ កើត ខែអាសាឍ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ លោក អ៊ុន ចាន់ថា ប្រធានសមាគមយុវជនសារព័ត៌មានក្រោមពន្លឺសន្តិភាពអញ្ជើញបើកអង្គប្រជុំគណកម្មការប្រតិបត្តិនិងពង្រឹងសាមគ្គីភាពផ្ទៃក្នុងនៃសមាគម។ នៅក្នុងអង្គប្រជុំនោះដែរលោកប្រធានសមាគមមានប្រសាសន៍បានលើឡើងថាក្នុងនាមជាគណៈកម្មការប្រតិបត្តិនិងជាគ្រឹះសសរទ្រូងនៃសមាគមត្រូវតែពង្រឹងសមត្ថភាពអោយបានគ្រប់គ្នាហើយប្រកាន់ភ្ជាប់គោរពនៃបទបញ្ជារផ្ទៃនិងតួនាទីនីមួយៗរបស់ខ្លួនឲ្យបានខ្ជាប់ខ្ជួន។ លោកប្រធានសមាគមមានប្រសាសន៍បន្តផ្កើនរំលឹកទៅដល់គណៈកម្មការប្រតិបត្តិអោយយល់អំពីប្រធានគណៈកម្មការប្រតិបត្តិថា ប្រធានគណៈកម្មការប្រតិបត្តិក៏ជាប្រធានសមាគមមានតួនាទីទទួលខុសត្រូវរួមចំពោះសកម្មភាពការងាររបស់សមាគម។...
  ភ្នំពេញថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២  អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយកាលពីថ្ងៃពុធថា ប្រទេសចិននឹងបន្តគាំទ្រដល់ប្រជាជននេប៉ាល់ក្នុងការជ្រើសរើសផ្លូវអភិវឌ្ឍដោយឯករាជ្យរបស់ពួកគេ ហើយផ្តល់ការគាំទ្រ និងជំនួយដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចរបស់ប្រទេសនេប៉ាល់ឱ្យអស់ពីសមត្ថភាព។ ការរាយការណ៍មួយចំនួនបាននិយាយថា ការសម្រេចចិត្តរបស់រដ្ឋាភិបាលនេប៉ាល់ក្នុងការដាក់កិច្ចព្រមព្រៀង Millennium Challenge Corporation (MCC) ជាមួយសហរដ្ឋអាមេរិកនៅក្នុងសភាកាលពីប៉ុន្មានថ្ងៃមុននោះ បានបង្កឱ្យមានភាពចម្រូងចម្រាសយ៉ាងខ្លាំងនៅពេលដែលមានការតវ៉ាដ៏ធំមួយត្រូវបានធ្វើឡើងនៅនឹងកន្លែង ដូចជានៅទីក្រុងកាតាម៉ាន់ឌូជាដើម។...
  ភ្នំពេញ៖​ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ អ្នកនាំពាក្យរបស់អង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃពុធថា អង្គការសហប្រជាជាតិ និងបណ្តាដៃគូ កំពុងព្យាយាមបំពេញតម្រូវការរបស់ប្រជាជនដល់ភាគីទាំងពីរនៃខ្សែបន្ទាត់ទំនាក់ទំនងនៅក្នុងប្រទេសអ៊ុយក្រែន បើទោះបីជាមានអរិភាព និងថវិកាមានកម្រិតក៏ដោយ ។ លោក Stephane Dujarric ប្រធានអ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio...
   ភ្នំពេញោះថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ ​ ក្រសួងការបរទេសរុស្ស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក ស៊ែរហ្គេ ឡាវរ៉ូវ និងរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានពិភាក្សាគ្នាអំពីស្ថានភាពនៅភាគខាងកើតនៃប្រទេសអ៊ុយក្រែន នៅក្នុងបរិបទនៃការទទួលស្គាល់របស់ប្រទេសរុស្ស៊ីចំពោះសាធារណរដ្ឋប្រជាមានិត Lugansk...