
ទីតាំងលួចបើកលេងល្បែងអនឡាញមួយកន្លែងស្ថិតនៅផ្លូវ ១១០ នៅក្បែរប៉ុស្តិ៍នគរបាលសង្កាត់ផ្សារចាស់១កំពុងតែបើកដំណើរការសំណូមពរមន្ត្រីពាក់ព័ន្ធក្នុងខណ្ឌដូនពេញចុះបង្ក្រាបផង!!!
ភ្នំពេញ៖ផ្សាយចេញថ្ងៃទី១១ខែមីនាឆ្នាំ២០២៥ទីតាំងមួយកន្លែងកំពុងតែប្រមូលផ្ដុំលេងល្បែងស៊ីសងតាមប្រព័ន្ធអ៊ីនធឺណិត មានដូចជាល្បែងជល់មាន់ ចាក់បាល់ និងបៀលការ៉ាត់ តាមកុំព្យូទ័រ ជាច្រើនគ្រឿងស្ថិតនៅក្នុងផ្លូវ ១១០ ក្បែរប៉ុស្តិ៍នគរបាលសង្កាត់ផ្សារចាស់១ សង្កាត់ផ្សារចាស់១ ខណ្ឌភ្នំពេញ រាជធានីភ្នំពេញ។
បើតាមប្រភពប្រជាពលរដ្ឋបានប្រាប់អង្គភាព{រស្មីក្រុងតាខ្មៅ}ឱ្យដឹងថាទីតាំងល្បែងស៊ីសងមួយកន្លែងនេះគឺបើកដំណើរការជារៀងរាល់ថ្ងៃហើយទីតាំងមួយកន្លែងនេះនៅមិនឆ្ងាយនគរបាលរដ្ឋបាលសង្កាត់ផ្សារចាស់១ទេ។ ហើយអ្វីបានជាសមត្ថកិច្ចប៉ុស្តិ៍មិនមានវិធានការទប់ស្កាត់ឬបង្ក្រាប ឬក៏ទីតាំងមួយកន្លែងនេះមានច្បាប់អនុញ្ញាតឲ្យបើកលេងល្បែងស៊ីសង ទើបសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ផ្សារចាស់១មិនហ៊ានបង្ក្រាប ។
ក្រោយពីទទួលព័ត៌មានពីប្រជាពលរដ្ឋមានទីតាំងបើកលេងល្បែងស៊ីសងអង្គភាព{ខ្លាមាស ធីវីអនឡាញ}បានទំនាក់ទំនងទៅលោក ជា ខេម៉ា អភិបាលខណ្ឌដូនពេញនិងផ្ដល់លេខទូរសព្ទប្រជាពលរដ្ឋដែលបានរាយការណ៍អង្គភាពយើងដើម្បីទំនាក់ទំនង ក្នុងកិច្ចការចុះទៅពិនិត្យនិងធ្វើការស្រាវជ្រាវបង្ក្រាប តែទោះបីយ៉ាងណាទីតាំងមួយកន្លែងនោះហាក់បីដូចជាដឹងខ្លួន បានឱ្យអ្នកមានល្បែងទាំងនោះ ចេញអស់តែម្ដង និងបិទកុំព្យូទ័រ ហើយបានឈរពាសពេញហ្នឹង ហាក់បីដូចជា ការពារយ៉ាងតឹងរឹង ។
ទីតាំងល្បែងស៊ីសងតាមប្រព័ន្ធអ៊ីនធឺណេត ចាក់បាល់និងបៀរ ការ៉ាត់ ខាងលើនៅក្បែរប៉ុស្តិ៍នគរបាលសង្កាត់ផ្សារចាស់១ សង្ឃឹមថាលោក ទៀរ ចន្ទសារ អធិការខណ្ឌដូនពេញ និងងលោកជាខេម៉ាអភិបាលខណ្ឌដូនពេញនិងវិធានការចុះបង្ក្រាបទីតាំងមួយកន្លែងនេះបានចាក់ជាមិនខាន។
ចៀសវាងកន្ទេបធំបន្លំដេកទីតាំងល្បែងស៊ីសងនៅក្បែរប៉ុស្តិ៍នគរបាលបែរជាមិនដឹងទៅវិញ។ហាក់បីដូចជា ត្រូវថ្នាំសណ្ដំឬ ដុល្លារបិទភ្នែកទើបបើមិនឃើញ យ៉ាងណាមិញប្រជាពលរដ្ឋនៅតែទូចស្នើសុំលោកឧត្តមសេនីយ៍ឯក ជួន ណារិន អគ្គស្នងការរងក៏ជាស្នងការរាជធានីភ្នំពេញនិងមានវិធានការទប់ស្កាត់ទីតាំងបើកលេងល្បែងស៊ីសងខាងលើនេះបានជាក់ជាមិនខាន។ក៏ដូចចូលរួមចំណែកនៅក្នុងមូលដ្ឋានបញ្ជៀសអំពើចោរកម្មផ្សេងៗដូចជា ចោរលួច.ចោរឆក់.ចោរប្លន់.គាស់ផ្ទះនិងអំពើហិង្សាជាដើម។ សង្ឃឹមលោកឧត្តមសេនីយ៍ឯកស្នងការរាជធានីភ្នំពេញនិងបង្ក្រាបទីតាំងខាងលើបានចាក់ជាមិនខាន។
អង្គភាព{ខ្លាមាស ធីវីអនឡាញ}ផ្សព្វផ្សាយព័ត៌មាននៅក្នុងមូលដ្ឋានដើម្បីចូលរួមចំណែកទប់ស្កាត់បទល្មើសនៅក្នុងមូលដ្ឋាន។ និងអំពើចោលកម្មផ្សេងៗ និងចូលរួមចំណែកជាមួយជួយសង្គម សង្ឃឹមថាអាជ្ញាធរពាក់ព័ន្ធនឹងយល់ មានវិធានការចុះបង្ក្រាបផងសូមអរគុណ។